សមាជិកសហជីព ៨ នាក់ត្រូវបានដោះលែង
សមាជិក ៨ នាក់នៃសហជីពឯករាជ្យដ៏ធំបំផុតនៅ កម្ពុជា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានសាកសួររួចនៅតុលាការ ខេត្តតាកែវ ពីបទពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅរោងចក្រមួយ។ លោក គឹម សុជាតិ មេធាវីការពារក្តី បានថ្លែងថា សមាជិកនៃសហជីព ស៊ីខៅឌូ ដែលត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃសុក្រ ខណៈដែលពួកគេបានចាកចេញពីកូដកម្មនៅរោងចក្រ JSD Textile (Cambodia) Co., Ltd ត្រូវបានដោះលែង ប៉ុន្តែត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ …
មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114808-2014-05-26-02-49-57