ភ្លៀង​កក់​ខែ និង​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​អស់​ជិត​​៦០​ខ្នង​នៅ​បាត់ដំបង និង​ប៉ៃលិន

លំនៅឋាន​ប្រជាពលរដ្ឋ​ជិត៦០​ខ្នង នៅ​ស្រុក​ចំនួន ​៣ ក្នុង​ខេត្ត​បាត់ដំបង និង​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន បាន​រង​ការ​ខូចខាត​ធ្ងន់និង​ស្រាលដោយសារ​ភ្លៀង​កក់​ខែ​រួម​នឹង​ខ្យល់​កន្ត្រាក់ ប៉ុន្តែ​គ្រោះ​ធម្មជាតិ​នេះ ពុំ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះថ្នាក់​នោះ​ទេ។​ …

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ ​កន្លង​ទៅ គ្រោះ​ធម្មជាតិ​ខ្យល់ព្យុះ​កន្ត្រាក់ បាន​កើត​មាន ២៧៩​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១​នាក់ រង​របួស ១៩៣​នាក់ រលំ​ផ្ទះ និង​ខូចខាត​ធ្ងន់ធ្ងរ ១៩៩៧​ខ្នង ផ្ទះ​របើក​ដំបូល និង​ខូចខាត​មធ្យម ៨១៤៧​ខ្នង សាលារៀន​ខូចខាត ៤១​អាគារ និង​ខូចខាត​អាគារ​ផ្សេងៗ​ ៤៣​អាគារ​៕

ប៉ិច សុធារី
http://bit.ly/2nrj239