សហជីព​ដើរ​ចេញ​ពេល​រោងចក្រ​ច្រាន​ចោល​សំណើ​របស់​កម្មករ

តំណាង​សហជីព បាន​ដើរ​ចេញ​ពី​ការ​ចរចា​ហើយ​បន្ត​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​ពេល​ដែល​ថ្នាក់​ដឹក​នាំ រោងចក្រ​កាត់ដេរ T&K និយាយ​ថា កម្មករ នឹង​មិន​អាច​ទទួល​បាន​ប្រាក់ ២ ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ សម្រាប់​ប្រាក់​បន្ថែម​លើ​អាហារ​ថ្ងៃ​ត្រង់​ដែល​តាម​ការ​ចោទ​ប្រកាន់​ថា បាន​សន្យា​ជាមួយ​កម្មករ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ពួកគេ ដើរ​ចេញ​ពី​ការងារ​កម្មករ T&K នៅ​ឧទ្យាន​ឧស្សាហកម្ម កាណាឌីយ៉ា ក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​នេះ។ លោក ស៊ុំ រ៉ង ប្រធាន​សហជីព​សន្តិសុខ​កម្មករ បាន​និយាយ​ថា ក្រុម​ថ្នាក់​ដឹក​នាំ​រោងចក្រ​នេះ បាន​ទទួល​យក​ពីរ​ចំណុច ក្នុង​ចំណោម ៩ ចំណុច​របស់​កម្មករ ដែល​រួម​មាន​មិន​កាត់​ប្រាក់​ខែ​ពាក់​កណ្តាល​នៅ​ពេល​ដែល​ពួក​គេ​មាន​ជំងឺ ហើយ​ការ​ទាមទារ​ជាច្រើន​ទៀត​ត្រូវ​បាន​គេ​ច្រាន​ចោល។ …

មុំ គន្ធា និង គាំ ចន្ទរស្មី
http://bit.ly/TDuGbB