ស្វ៊ីស​ផ្ដល់ជំនួយ​ ៦ ​លាន​ហ្វ្រង់​ ដើម្បី​គាំទ្រ​ការដោះមីន

រដ្ឋាភិបាល​ប្រទេស​ស្វ៊ីស​បានសម្រេច​ផ្តល់ជំនួយ​ ៦ ​លាន ហ្វ្រង់ស្វ៊ីស​បន្ថែមទៀត ដើម្បី​បន្ត​គាំទ្រ​ដល់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​រយៈពេល​ ៥ ​ឆ្នាំ​ទៀត ដែល​ជា​ការចូលរួម​ធ្វើឲ្យ​សម្រេច​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រោង​ដោះ​ឲ្យ​អស់​នៅក្នុង​ឆ្នាំ​ ២០២៥ ខាងមុខ​។ ការសម្រេច​ផ្ដល់ជំនួយ​នេះ​បាន​ធ្វើ​ឡើង ខណៈ​លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ ស្វ៊ីស​ ប្រចាំ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីស្ដីការ​ក្រសួងការបរទេស កាលពី​ថ្ងៃទី​ ១២ ខែ កុម្ភៈ ឆ្នាំ​ ២០២០​។ …

វ៉ន ដារ៉ា
https://bit.ly/2HvOLeR