នីតិវិធី​ដោះ​ស្រាយ​ជម្លោះ​ពន្ធ​ ត្រូវ​បាន​រឹត​បន្តឹង

បន្ទាប់​ពី​ការ​លុប​ចោល​​របប​ពន្ធ​ម៉ៅ​ការ​នា​ពេល​ថ្មីៗ​នេះ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​​បាន​ចេញ​ប្រកាស​ថ្មី​មួយ​សំដៅ​ពន្លឿន​សវន​កម្ម​ពន្ធ​ និង​​ដំណើរ​ការ​បណ្ដឹង​ឧទ្ធរណ៍ ប៉ុន្តែ​​ក៏​នឹង​បង្កើន​​បន្ទុក​លើ​អ្នក​ជាប់​ពន្ធ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​ពេល​វេលា​នីតិវិធី​ដ៏​តឹងរ៉ឹង​ផង​ដែរ។

ប្រកាស​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​​កាល​ពី​ចុង​ខែ​មុន​ នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​​វិធាន និង​នីតិវិធី​ជុំ​វិញ​ការ​ដោះ​ស្រាយ​​​ជម្លោះ​ពន្ធ​។ បើ​ទោះជា​​ដំណើរ​​ការ​ដោះ​ស្រាយ​ជម្លោះ​នេះ​នឹង​ត្រូវ​បាន​​បង្រួមពេល​​វេលា​ក៏​ដោយ​ ក៏​ដំណើរការ​នេះ​​នឹង​បង្កើន​​លក្ខខណ្ឌ​តម្រូវ​នីតិវិធី​ និង​កាត់​បន្ថយ​ភាព​បត់​បែន​​ដែល​​​អ្នក​ជាប់ពន្ធ​ធ្លាប់​ទទួល​បាន​ជាមួយ​នឹង​នីតិវិធី​​ចាស់​។ នេះ​បើ​​យោង​តាម​អ្នក​ជំនាញ​ផ្នែក​​ច្បាប់​។​ …

Ananth Baliga
http://bit.ly/1IazsFF