បិទ​ច្រក​របៀង​នៅ​ខេត្ត​ ត្បូងឃ្មុំ​ ក្រោយ​លេចឮ​ពី​ការ​ព្រមាន​ខ្លាំង

អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ចេញ​ចូល​ប្រទេស​វៀតណាម​ខុស​ច្បាប់ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា​លោក​អភិបាល​ខេត្ត​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ធ្ងន់ៗ​រឿង​បទល្មើស​ព្រៃឈើ​តាម​ច្រក​ទាំង​នោះ​។ អភិបាល​ខេត្ត​ត្បូងឃ្មុំ​លោក​ លី ឡេង បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ​ម្សិលមិញ​ ជាមួយ​នឹង​មន្ត្រី​ក្រោម​ឱវាទ ហើយ​បាន​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម ត្រួត​ពិនិត្យ​មើល​ទំនិញ​គេច​ពន្ធ និង​កុងត្រូល​ជជុះ​ជាដើម​។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​មហាសន្និបាត​បក្ស​កាន់​អំណាច ៣ ថ្ងៃ​កាលពី​សប្តាហ៍​មុន​នៅ​​រាជធានី​ភ្នំពេញ​។ …

ផាក់ ស៊ាងលី
http://bit.ly/2DBdfDP