​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិអាស៊ាន​​នៅ​អាមេរិក​

ក្រុម​មន្ត្រី​បាន​​និយាយ​ថា លោក​ ទៀ បាញ់ រដ្ឋ​​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​នឹង​ជួប​ប្រជុំ​​ថ្ងៃ​​នេះ​នៅរដ្ឋ​ហាវ៉ៃជាមួយ​លោក ​ជុក ហាហ្គេល (Chuck Hagel) រដ្ឋ​មន្ត្រី​ការ​ពារជាតិ​អាមេរិក​ ព្រម​ទាំង​រដ្ឋ​មន្ត្រី​កា​រ​ពារ​ជាតិ​អាស៊ាន​ប្រាំបួន​​រូបផ្សេង​ទៀត​នៅ​កិច្ច​​ប្រជុំ​លើក​ទី​១​ដែល​រៀបចំ​ដោយ​​អាមេ​រិក​​ជាមួយ​​មេបញ្ជាការ​ការពារ​ជាតិ​ក្នុង​តំបន់​​នេះ​។ ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​នៅ​អា​កាស​​​​យានដ្ឋាន​អន្ត​រជាតិភ្នំពេញ​មុន​ពេល​ចេញ​ដំណើរ​ លោក​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​មាន​គម្រោង​ជម្រាប​ជូន​រដ្ឋ​មន្ត្រី​ទាំង​​នោះ និង​លោក ហាហ្គេល អំពី​ “ស្ថាន​ការណ៍​ពិត​” ក្នុង​ប្រទេសកម្ពុជា​។​ …

ម៉ិច តារា និង Joshua Wilwohl
http://www.cambodiadailykhmer.com/news/12649/