គ្រូបង្រៀន២០ខេត្តក្រុង សុំដំឡើងប្រាក់ខែគោល១លាន ៥សែន

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យនិង​តំណាង​គ្រូបង្រៀន​មក​ពី២០​រាជធានី-​ខេត្ត​ប្រមាណ១០០​នាក់ស្នើ​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ ដោះស្រាយ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន ១​លាន​ ៥​សែន​រៀល​ក្នុង​មួយ​ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដល់​គ្រូបង្រៀន ព្រម​ទាំង​មាន​វិធាន​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ និង​ជីវភាព​គ្រូបង្រៀន​ឲ្យ​បាន​រស់នៅ​សមរម្យ។​ ​ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​អន្តរជាតិ​ខួប​លើក​ទី​៥០ ថ្ងៃ​ទី​៥​ខែ​តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ …​

ប៉ិច សុធារី
http://bit.ly/2cTMZY8