សមាគម​​​គ្រូបង្រៀន​​​ឯករាជ្យ​​​កម្ពុជា​​​ត្រូវ​​​បានរងការ​​​គំរាម​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​បាតុកម្ម​​​តាម​​​ការ​​​គ្រោង​​​ទុក​​​

កាល​​​ពីម្សិលមិញ​​​ ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បាន​​​គំរាម​​​​​​​​​ដក​​​ហូត​​​អាជ្ញាប័ណ្ណ​​​​​​សមាគម​​​គ្រូ​​​បង្រៀន​​​​​​ឯករាជ្យ​​​កម្ពុជា  ​​​​​​ប្រសិន​​​បើ​​​សមាគម​​​​​​នេះ​​​​​​​​​ធ្វើ​​​បាតុ​​​​​​កម្ម​​​តាម​​​ការ​​​គ្រោង​​​ទុក​​​នៅ​​​​​​សប្ដាហ៍​​​ក្រោយ​​​ក្នុង​​​បំណង​​​ទាមទារ​​​​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ជាង​​​​​​មុន​​​សម្រាប់​​​គ្រូប​​​ង្រៀន​​​​​​នៅ​​​ទូទាំង​​​​​​ប្រទេស​​​។ មន្ត្រី​​​ម្នាក់​​​នៅ​​​ក្រសួង​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា  ការ​​​គំរាម​​​នេះ​​​គឺ​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​​​​​​​ដោយ​​​ផ្ទាល់​​​ចំពោះ​​​ការ​​​​​​ជាប់​​​ពាក់ព័ន្ធ​​​​​​របស់​​​លោក​​​​​​ រ៉ុង ឈុន ប្រធាន​​​សមាគម​​​នេះ​​​ក្នុង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​របស់​​​កម្មករ​​​កម្មការិនី​​​​​​រោងចក្រ​​​​​​កាត់​​​ដេរ​​​ទៅ​​​ទូទាំង​​​ប្រទេស​​​​​​ និង​​​ចំពោះ​​​ទំនាក់ទំនង​​​​​​របស់លោ​​​ក​​​​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​។ សមាគម​​​គ្រូ​​​បង្រៀន​​​ឯករាជ្យ​​​កម្ពុជា​​​​​​ដែល​​​មាន​​​សមាជិក​​​ជាង​​​១០.០០០​​​នាក់​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​ បាន​​​សម្រេច​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ថា នឹង​​​ធ្វើ​​​បាតុកម្ម​​​រយៈពេល​​​មួយ​​​សប្ដាហ៍​នៅ​​​​​ទូទាំង​​​ប្រទេស​​​​​​ដោយ​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​​​​​​​ ដើម្បី​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​​​​ផ្ដល់​​​ប្រាក់ខែ​​​​​​២៥០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​​​​ខែ​​​​​​សម្រាប់​​​​​​គ្រូបង្រៀន​​​ដែលមាន​​​ប្រាក់​​​ខែ​​​ទាប។ សមាគម​​​នេះ​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​​​​ជូន​​​រដ្ឋាភិបាល​​​ក្នុង​​​ថ្ងៃ​​​តែ​​​មួយ​​​ជាមួយ​​​នឹង​​​​​​សេចក្ដី​​​លម្អិត​​​ពី​​​​​​​​​ផែន​​​ការ​​​​​​នេះ​​​។ …

អូន ភាព និង​ Colin Meyn
http://www.cambodiadailykhmer.com/news/8954/