រដ្ឋាភិបាលគ្រោងសង់ស្ពាន ២ ទៀតឆ្លងកាត់ទន្លេមេគង្គ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការនូវគម្រោងសាងសង់ស្ពានចំនួន ២ ទៀតឆ្លងកាត់ទន្លេមេគង្គគឺស្ថិតក្នុងតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ និងតំបន់អរិយក្សត្រ ខេត្តកណ្តាលដែលគម្រោងនេះកំពុងត្រូវបានក្រុមហ៊ុនចិនធ្វើការសិក្សាពីផលប៉ះពាល់។
លោក ហ៊ុន សែន បានថ្លែងថាគម្រោងរបស់រដ្ឋាភិបាលគឺនឹងសិក្សាស្ពានរហូតដល់ពីរមិនមែនតែមួយទេ។ ស្ពានទី ១ គឺសាងសង់នៅចំណុចភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ខណ្ឌឫស្សីកែវឆ្លងទៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រីឯស្ពានទី ២ គ្រោងធ្វើនៅភូមិ-ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលភ្ជាប់ទៅភូមិក្តីតាកុយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ …
ឆាយ ច័ន្ទនីដា
http://bit.ly/1MO29nz