សកម្មជនបក្សអំណាចខ្មែរត្រូវដោះលែង
សកម្មជនបីរូបនៃគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា ត្រូវបានដោះលែងពីពន្ធនាគារកាលពីសប្តាហ៍មុនតាមព្រះរាជក្រឹត្យលើកលែងទោសក្រោយការជាប់ពន្ធនាគារអស់រយៈពេលជាង ២ ឆ្នាំដោយសារករណីចង់ផ្តួលរំលំរដ្ឋាភិបាល។
ព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ ចុះថ្ងៃទី ១៧ កញ្ញា បានសម្រេចឲ្យឈ្មោះ សេរី ប៊ុនឡុង អាយុ ២៩ ឆ្នាំដែលទទួលទោស ៦ ឆ្នាំឈ្មោះ សេង សុម៉េង អាយុ ៣១ ឆ្នាំដែលទទួលទោស ៦ ឆ្នាំ និងឈ្មោះ អ៊ុំ ភីរុណ អាយុ ២៧ ឆ្នាំដែលទទួលទោស ៥ ឆ្នាំទទួលបានការលើកលែងទោសតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ …
ឆាយ ច័ន្ទនីដា
http://bit.ly/1V6QkTx