កសិករថៃមកភ្ជួរដីធ្វើស្រែនៅក្នុងទឹកដីកម្ពុជា
យោងតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា នគរបាលព្រំដែនក្នុងខេត្តបន្ទាយមានជ័យមិនអាចរារាំងកសិករថៃ៣០នាក់មិនឲ្យភ្ជួរដីនៅក្នុងទឹកដីកម្ពុជាបានឡើយ និងត្រូវរង់ចាំមន្ត្រីថៃមកដល់ ហើយប្រាប់ឲ្យកសិករទាំងនោះត្រឡប់ទៅវិញតាមព្រំដែន។ លោក ប្រាក់ សារ៉ាត់ មេបញ្ជាការរងអង្គភាពនគរបាលការពារព្រំដែនលេខ៩១១បានមានប្រសាសន៍ថា កសិករទាំងនោះបានបើកត្រាក់ទ័រប្រាំគ្រឿងចូលមកក្នុងទឹកដីកម្ពុជាក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ …