លទ្ធផល​អង្កេត​សព​មនុស្ស​ពីរ​នាក់​ត្រូវ​ថៃ​ដុត​ទាំង​រស់ ត្រូវ​រង់​ចាំ​ ១០ ​ថ្ងៃ​ទៀត

អាជ្ញាធរ​ខេត្ត បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​ធ្វើ​កោសល្យ​វិច័យ​កំណត់​អត្តសញ្ញាណ​ជន​ជាតិ​លើ​សាកសព​មនុស្ស​ពីរ​នាក់ ដែល​ត្រូវ​ទាហាន​ថៃ​ដុត​ទាំង​រស់​លើ​ទឹក​ដី​ថៃ ​នៅត្រង់​ច្រក​ព្រំដែន​ស្រុក​សំពៅ​លូន ​នឹង​ចេញ​ជា​លទ្ធផល នៅ​ប្រមាណ ១០ថ្ងៃ​ទៀត ខណៈ​ដែល​សាច់​ញាតិ​សពនិង​មន្ត្រី ក្រសួង​ការ​បរទេស ព្រមាន​នឹង​ប្តឹង​អាជ្ញាធរ​ថៃ បើ​សិន​រក​ឃើញ​ថា ជន​រងគ្រោះ​ពីរ​នាក់​នោះ​ជាជន​ជាតិ​ខ្មែរ។ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សំពៅ​លូន លោក អញ កាម៉ាល់ បាន​ឲ្យ​ដឹង​ថា ករណី​ទាហាន​ថៃ​ ដុត​សម្លាប់​មនុស្ស​​ពីរ​នាក់​នោះ គឺ​រហូត​មក​ទល់​ពេល​នេះ ​អាជ្ញាធរ​កម្ពុជា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កន្លែង​កើត​ហេតុ​នោះ​ទេ។ …

តាំង វីដា
http://bit.ly/1wQqMZB