ខ្មែរ ដែលធ្វើការនៅថៃ ឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ
ពលករកម្ពុជា ដែលកំពុងតែបំពេញការងារនៅក្នុងប្រទេសថៃ ត្រូវបានក្រសួងការងារ នៃប្រទេសមួយនេះបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ពួកគេនិងបានកំណត់ពេលវេលាសម្រាប់ការបំពេញការងារដែលបានចាប់ផ្តើមអនុវត្តតាំងពីខែមករា មក ប៉ុន្តែមន្ត្រីសង្គមស៊ីវិលថា ការដំឡើងនេះមានទាំងគុណសម្បត្តិ និងគុណវិបត្តិសម្រាប់ពលករខ្មែរ។
តាមរយៈសេចក្តីជូនដំណឹងចេញផ្សាយកាលពីម្សិលមិញ ដែលចុះហត្ថលេខាដោយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានឲ្យដឹងថា ក្រសួងការងារថៃ បានប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមា និងកំណត់ម៉ោងធ្វើការសម្រាប់ពលករដែលកំពុងធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដោយការដំឡើងនេះមានតម្លៃខុសគ្នាទៅតាមខេត្តនៃប្រទេសនេះ។ …
មុំ គន្ធា
http://bit.ly/2n8r3wG