សិស្ស​នៅ​បន្ត​បង់​លុយ​ជូន​គ្រូ​ក្នុង​ម៉ោង​រដ្ឋ

កុមារា​កំពុង​អង្គុយ​លើ​គ្រែ​ឈើ​ជាមួយ​ម្តាយ​ក្រោម​ដើម​ក្រខុប​ ក្រៅ​ផ្ទះ​ជួល​មួយ​ ក្នុង​សង្កាត់​ស្រះចក ​បាន​ប្រែ​ទឹកមុខ​មិន​សប្បាយ​ចិត្ត​ភ្លាម​នៅពេល​ដែល​និយាយ​ពី​ការ​បង់លុយ​ក្នុង​ម៉ោង​រៀន​ទៅ​ឲ្យ​គ្រូ​បង្រៀន​នៅ​សាលា​រដ្ឋ​ ដែល​មិនមែន​ជា​គោលការណ៍​ក្រសួង​អប់រំ​ ទាល់តែ​សោះ ​តែ​ហាក់បី​ដូចជា​​ កាតព្វកិច្ច​រាល់​ថ្ងៃ​របស់​សិស្ស​ម្នាក់​នេះ​ ខណៈ​ដែល​ការ​ប្រឡង​បាក់ឌុប​ត្រូវ​បាន​រដ្ឋាភិបាល​កែទម្រង់​មិន​ឲ្យ​មាន​ការ​សូកប៉ាន់​។

នៅពេល​ខ្លះ​កុមារ​រូប​នេះ​ត្រូវ​ម្តាយ​បង្ខំ​ចិត្ត​មិន​ឲ្យ​ទៅ​រៀន​ដោយសារ​រូប​គាត់​មិន​មាន​ថវិកា​គ្រប់គ្រាន់​ឲ្យ​កូន ឮ​យក​ទៅ​បង់​ថ្លៃ​សិក្សា​ ១ ០០០ រៀល​ និង​ការ​​ចាយវាយ​ប្រចាំ​ថ្ងៃ​ដែល​ខ្លួន​​ទទួល​សរុប​ចំនួន​ ៣ ០០០ រៀល​ពី​ម្តាយ​រាល់​ថ្ងៃ។

ក្នុង​វ័យ​ ៩ ​ឆ្នាំ​កុមារា ពុទ្ធា (ឈ្មោះ​ដាក់​ឲ្យ) រៀន​ថ្នាក់​ទី​ ៣ នៃ​សាលា​បឋមសិក្សា​កុលាប​ទី១ ក្បែរ​វត្តភ្នំ​គឺ​ជា​សិស្ស​ដែល​ម្តាយ​ឪពុក​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ក្នុង​តំបន់​បឹងកក់​នៃ​ខណ្ឌ​ដូនពេញ​ប៉ុន្តែ​ដោយសារ​ក្មេង​ក្រីក្រ​ជាង​គាត់​ខ្លះ​មាន​អង្គការ​ជួយ​ចិញ្ចឹម​ទើប​នៅ​សាលា​មិន​តម្រូវ​ឲ្យ​ក្មេង​នោះ​បង់​ប្រាក់​ទេ។ …

សូម្បី​តែ​ប្រឡង​ប្រចាំ​ខែ​ដែល​សិស្ស​ម្នាក់ៗ​ទទួល​សៀវភៅ​តាមដាន​ការ​សិក្សា​ក៏​សិស្ស​ត្រូវ​យក​លុយ​​ជូន​គ្រូ​ទុក​ជា​សគុណ​ចំពោះ​ចំណាត់​ថ្នាក់​ដែល​សិស្ស​ទទួល​បាន​ផង​ដែរ​គឺ​ក្មេង​បាន​ដាក់​លុយ​ក្នុង​សៀវភៅ​ដើម្បី​យក​ទៅ​ប្រគល់​ឲ្យ​គ្រូ​វិញ។ បើ​តាម​ម្តាយ​រៀបរាប់។ …

 

ឆាយ ច័ន្ទនីដា
http://bit.ly/1QjtUaO