ក្រសួងបរិស្ថាន​ ​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​៤ម៉ឺន​ដើម​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ

​ក្រសួងបរិស្ថាន​ ​បាន​បន្ត​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​៤ម៉ឺន​ដើម​ ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ ​ខេត្តព្រះវិហារ​ ​និង​ឧទ្យានជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ ​ខេត្តសៀមរាប​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ ​បង្កើន​ជីវចម្រុះ​ ​និង​ទប់ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ខុសច្បាប់​។​ ​ការ​ដាំ​ស្តារ​កូនឈើ​ព្រៃ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃសុក្រ​ ​និង​ថ្ងៃសៅរ៍​ ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ខេត្ត​ទាំងពីរ​ ​មន្ត្រី​ពាក់ព័ន្ធ​ ​ប្រជាពលរដ្ឋ​ ​ព្រះសង្ឃ​ ​និង​សិស្ស​ជាច្រើន​នាក់​។​ ​…

ប៉ិច​ ​សុធា​រី​
https://bit.ly/2NyjtbC