មនុស្សបីនាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរស្ត្រីខ្មែរទៅប្រទេសចិន
នគរបាលប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនជនសង្ស័យចំនួនបីនាក់ កាលពីពីរថ្ងៃកន្លងមកនេះពីបទបញ្ជូនស្ត្រីខ្មែរយ៉ាងតិចចំនួនបួននាក់ ឲ្យទៅរៀបការជាមួយបុរសនៅក្នុងប្រទេសចិនកាលពីមួយឆ្នាំមុន។ លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី បានលើកឡើងថា ស្ត្រីខ្មែរម្នាក់ក្នុងចំណោមស្ត្រីខ្មែរទាំងបួននាក់ដែលត្រូវបានបញ្ជូនទៅប្រទេសចិនបានត្រឡប់មកវិញហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីនគរបាលចិនបានឃាត់នាងនៅអាកាសយានដ្ឋានមួយក្នុងប្រទេសចិនកាលពីថ្ងៃអាទិត្យ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/22073/