ជនសង្ស័យវ៉ៃតំណាងរាស្ត្រ ៣ នាក់ចេញសារភាព ស្របពេលមេបក្សប្រឆាំងវិលត្រឡប់ចូលស្រុកវិញ
ជនសង្ស័យ ៣ នាក់ ដែលត្រូវបានគេអះអាងថា ជាអ្នកវ៉ៃប្រហារ ទៅលើអ្នកតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូបឲ្យរងរបួសធ្ងន់ បានចេញមុខមកសារភាព ចំពោះមុខសមត្ថកិច្ច កាលពីល្ងាចម្សិលមិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា នៅវេលាម៉ោង ៤ និង ៣០ នាទីរសៀលម្សិលមិញ ជនសង្ស័យដែលបានបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រពីររូប គឺលោក ញ៉យ ចំរើន និងលោកគង់ សភា បានចេញមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត របស់ក្រសួងមហាផ្ទៃ។ …
មាស សុខជា
http://bit.ly/1iCeqn9