ក្រសួងមហាផ្ទៃដំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលបីរូបទៀតជា អគ្គស្នងការរងនគរបាលជាតិ
ក្រសួងមហាផ្ទៃបានតំឡើងឋានន្តរស័ក្ដិមន្ត្រីនគរបាលជាន់ខ្ពស់បីរូបទៅជាអគ្គស្នងការរងនគរបាលជាតិនៅក្នុងពិធីមួយកាលពីរសៀលម្សិលមិញ ដោយធ្វើឲ្យឋានន្តរស័ក្ដិអគ្គស្នងការរងឡើងដល់១៥នាក់នៅក្នុងការរៀបចំច្បាស់ក្រឡែតសម្រាប់អគ្គស្នងការរងបីរូបផ្សេងទៀតដែលនឹងចូលនិវត្ត។ ដោយអវត្តមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវចូលរួមជាអធិបតីក្នុងពិធីដែលមានរយៈពេលបីម៉ោងនៅទីស្តីការក្រសួងក្នុងរាជធានីភ្នំពេញ លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រកាសពីការដំឡើងឋានន្តរស័ក្ដិមន្ត្រីទាំងបីរូបនេះ និងមន្ត្រីក្នុងចំណោមមន្ត្រីជាន់ទាប៧៨រូប។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22207/