លោក ហ៊ុន សែន ព្រមាន​ដក​យក​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ធ្វើ​ខុស​កិច្ចសន្យា

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជា​សាធារណៈ​ទៅ​ដល់​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ថា នឹង​លុប​ចោល​កិច្ចសន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​បំពាន​កិច្ចសន្យា​ធ្ងន់​ធ្ងរ ដោយ​បង្វែរ​ដី​នោះ​ទៅ​ប្រើ​ប្រាស់​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​កំពុង​តែ​ត្រូវ​ការ​ដើម្បី​ផ្តល់​ដល់​គ្រួសារ​យោធិន​ពិការ​និង​ពលី។ ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រចាំ ឆ្នាំ​២០១២-២០១៣ និង​ទិសដៅ ឆ្នាំ​២០១៣-២០១៤ នៅ​ឯ​ទីស្តីការ​ក្រសួង​កាល​ពី​ថ្ងៃ ទី​២៨ ខែ​មីនា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​បន្ត​ចុះ​ផ្ទៀង​ផ្ទាត់​ជា​ប្រចាំ​នូវ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​នានា ដែល​បាន​ទទួល​ដី​សម្បទាន​ដើម្បី​ធានា​ដល់​កិច្ច​ដំណើរការ​វិនិយោគ​ទប់​ស្កាត់​នូវ​ភាព​អសកម្ម​ផ្សេងៗ​ដែល​អាច​កើត​មាន​ទាក់​ទង​នឹង​ដី​សម្បទាន​នេះ​រួម​ទាំង​ការ​បង់​ថ្លៃ​សម្បទាន​ដី​និង​កម្រៃ​សួយសារ​ផ្សេងៗ​ជូន​រដ្ឋ​តាម​កិច្ចសន្យា។ …

ម៉ៃ ទិត្យថារ៉ា
http://postkhmer.com/national/1-national-news/112603-2014-03-31-03-35-55