អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបជួបការលំបាកក្នុងរដូវភ្លៀងខ្សត់ភ្ញៀវ ដោយអះអាងរឿងព្រំដែនជាមូលហេតុចម្បង
ទោះបីជាកម្ពុជាបានកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៧,៥លាននាក់នៅឆ្នាំ២០២៥ នេះក៏ដោយ ក៏អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបកំពុងប្រឈមនឹងការខាតបង់សម្រាប់អាជីវកម្មរបស់ពួកគេ នាំឱ្យមានការធ្វើចំណាកស្រុកកាន់តែច្រើន និងជំរុញឱ្យពលរដ្ឋរកម្ហូបអាហារទទួលទានតិចតួចជាងមុនផងដែរ។ …