ការសម្លាប់ទេសចរបរទេសមានការកើនឡើងខ្លាំង
នៅក្នុងឆ្នាំ ២០១៣ មានភ្ញៀវទេសចរបរទេសចំនួន ២១ នាក់ ត្រូវបានគេសម្លាប់នៅប្រទេស កម្ពុជា ដែលចំនួននេះមានការកើនឡើងជិតពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០១២។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយដោយក្រសួង មហាផ្ទៃ បានឲ្យដឹង។ របាយការណ៍ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានសរសេរថា នៅក្នុងឆ្នាំ ២០១៣ មានជនបរទេស ចំនួន ២១ នាក់បានស្លាប់ខណៈដែលឆ្នាំ ២០១២ ស្លាប់ ១៤ នាក់ដែលចំនួននេះ មានការកើនឡើងយ៉ាងខ្លាំង។ មូលហេតុដែលនាំឲ្យភ្ញៀវទេសចរណ៍ ២១ នាក់ស្លាប់នេះគឺពុំមានសរសេរក្នុងរបាយការណ៍ទេ ប៉ុន្តែ លោក ញាន វិបុល ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់មូលហេតុជាច្រើន។ របាយការណ៍ក៏បានគូសបញ្ជាក់អំពីការកើនឡើងនូវចំនួនគ្រោះថ្នាក់ ដែលបានរាយការណ៍ថា ពាក់ព័ន្ធនឹងភ្ញៀវបរទេស ដែលកើនឡើងពី ៥៧០ ដល់ ៧០៥ ឆ្នាំមុន។
សែន ដាវិត
http://www.postkhmer.com/national/1-national-news/110970-2014-02-21-03-09-03