ភ្ញៀវទេសចរជនជាតិចិនធ្លាក់ពីលើកាំជណ្តើរនៅប្រាសាទអង្គរវត្ត ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅទីក្រុងបាងកក
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ភ្ញៀវទេសចរជ ន ជាតិចិនម្នាក់ដែលទៅទស្សនាប្រាសាទអង្គរវត្តត្រូវ បានប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យមួយក្នុង ទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីធ្លាក់ ពីលើជណ្តើរនៅបរិវេណប្រាសាទនេះស្ថិតក្នុងក្រុង សៀមរាប ខណៈពេលកំពុងថតរូបប្រាសាទ។ លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរាជាស្ថាប័នរដ្ឋាភិបាលដែល មើលខុសត្រូវឧទ្យានបុរាណវត្ថុអង្គរបានមាន ប្រសាសន៍ថា ជនជាតិចិនឈ្មោះ ស៊ូ វៃ អាយុ៤៥ឆ្នាំបាន ធ្លាក់ពីកាំជណ្តើរកម្ពស់២ម៉ែត្រមកដី។ …