សម្ពាធផ្នែកពាណិជ្ជកម្មមកលើកម្ពុជា
គោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈសេរីសម្រាប់តំបន់ ហើយរបបវិនិយោគ និងពាណិជ្ជកម្មនៅតែទាក់ទាញ។ ទោះជាយ៉ាងនេះក្តី ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច និងបើកចំហ កម្ពុជាមានភាពផុយស្រួយចំពោះការប្រែប្រួល និងវិបត្តិពីខាងក្រៅ។ កំណើនពាណិជ្ជកម្មសកលបានធ្លាក់ចុះនៅឆមាសទីពីរនៃឆ្នាំ២០២២ ហើយការធ្លាក់ចុះបន្ថែមទៀតត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ២០២៣។ ជាមួយនឹងទស្សនវិស័យកំណើនពិភពលោកដែលមានភាពអាប់អួរ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ វិស័យផលិតកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរ គឺពឹងផ្អែកខ្លាំងលើទីផ្សារនាំចេញ ហើយការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សារចម្បងពីររបស់កម្ពុជា គឺសហរដ្ឋអាមេរិក និងអឺរ៉ុប បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ។ …
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/aEKM9