សហជីពចំនួន២៥ ស្នើឲ្យក្រសួងការងារធ្វើការកែប្រែមួយចំនួនលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព
កាលពីម្សិលមិញ តំណាងមកពីសហជីពចំនួន២៥បានបញ្ជូនសំណើមួយទៅក្រសួងការងារ ទាមទារឲ្យមានការកែប្រែមួយចំនួនចំពោះសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្ដីពីសហជីព និងបានស្នើសុំឲ្យការដំឡើងប្រាក់ខែគោលដល់១៦០ដុល្លារសម្រាប់វិស័យកាត់ដេរនេះចាប់ពីខែតុលាទៅ។ ម្ចាស់រោងចក្រកាត់ដេរនិយាយថា សហជីពដ៏ច្រើនបច្ចុប្បន្ននេះធ្វើឲ្យខ្លួនស្ទើរតែមិនអាចចរចាជាមួយកម្មករបាន។ សហជីពដែលមិនពាក់ព័ន្ធនឹងគណបក្សកាន់អំណាចបារម្ភថា ច្បាប់ថ្មីនេះនឹងធ្វើឲ្យអ្វីដែលពួកគេចាត់ទុកថា ជាបរិយាកាសដែលមានការរឹតត្បិតរួចហើយនោះ កាន់តែតានតឹងថែមទៀតសម្រាប់សហជីពឯករាជ្យ។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/17159/