រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គពិភាក្សាអនុម័តវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក
រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គលើកទី៧នៅដើមសបា្តហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកតាមការស្នើរបស់រាជរដ្ឋាភិបាលដើម្បីជំរុញឲ្យការអនុវត្តច្បាប់នេះកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
អ្នកនាំពាក្យរដ្ឋសភា លោកឡេងប៉េងឡុងបានថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីព្រឹកថ្ងៃម្សិលមិញឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការបានសម្រេចកំណត់យកថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង ៨ព្រឹក ដើម្បីបើកកិច្ចប្រជុំពេញអង្គ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៩មាត្រា ទៅតាមការស្នើរបស់គណៈកម្មការទី៩ នៃរដ្ឋសភា និងរាជរដ្ឋាភិបាល។ …
ប៉ិច សុធារី
http://bit.ly/2i0M61v