បាក់សំណង់អគារនៅ បាងកក ស្លាប់កម្មករខ្មែរ ៧ នាក់
ជន កម្ពុជា ចំនួន ៧ នាក់ត្រូវគេជឿថាបានស្លាប់និង ១៤ នាក់រងរបួសដោយសារការរលំសំណង់អគារមួយ នៅក្នុងប្រទេស ថៃ កាលពីថ្ងៃអង្គារ។ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេស កាលពីម្សិលមិញបានថ្លែងថា៖ «មន្ត្រីស្ថានទូតកម្ពុជាក្នុងទីក្រុង បាងកក កំពុងធ្វើការងារជាមួយប៉ូលិស ថៃ ដើម្បីស្វែងរកអត្តសញ្ញាណជនរងគ្រោះទាំងអស់នោះ»។ … កម្មករ កម្ពុជា រាប់រយនាក់ទៅធ្វើការងារនៅក្នុងការដ្ឋានដែលស្ថិតនៅក្នុងស្រុក បាងផ្លី ជាសំណង់វិទ្យាស្ថានវេជ្ជសាស្រនៃមន្ទីរពេទ្យ Ramathibodi។ លោក វិវ៉ាត់ ចន្ថានុរ៉ាក់ អធិការប៉ូលិសស្រុកនេះឲ្យដឹងថា កម្មករប្រហែល ៣០នាក់ កំពុងហូបបាយថ្ងៃត្រង់នៅពេលសំណង់អគារនេះរលំលើ។ …
ជាង សុខា និង Shane Worrell
http://www.postkhmer.com/national/1-national-news/111215-2014-02-27-03-22-19