បុរស ២៣ នាក់​នឹង​ត្រូវ​ជំនុំ​ជម្រះ​ថ្ងៃ​នេះ​ទៀត

ការ​ជំនុំ​ជម្រះ​បុរស ២៣ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​បាតុកម្ម​ហិង្សា​កាល​ពី​ដើម ខែ​មករា នឹង​បន្ត​នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​នេះ​ទៀត ហើយ​ក្រុម​សមាជិក​សហជីព​មាន​ផែនការ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​ដែល​ជា «ជន​រងគ្រោះ​គ្មាន​កំហុស»។ បុគ្គលិក C.CAWDU លោក ស៊ុន លីហូវ បាន​ថ្លែង​ថា សមាជិក​សហជីព​ប្រមាណ ១០០ នាក់​នឹង​ចូល​រួម​ជាមួយ C.CAWDU នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ ជា​ទី​ដែល​ការ​ជំនុំ​ជម្រះ​នឹង​បន្ត​ធ្វើ​បន្ទាប់​ពី​សវនាការ​ពីរ​ដាច់​ដោយ​ឡែក​កាល​ពី​ខែ​មុន។ …

Sean Teehan
http://www.postkhmer.com/national/1-national-news/114542-2014-05-20-02-55-54