តុលាការ​ចោទប្រកាន់​បុរស​បី​នាក់​ពី​បទ​សម្លាប់​អ្នក​កាសែត​ម្នាក់

មន្ត្រី​តុលាការ​ម្នាក់​បាន​លើក​ឡើង​ថា កាល​ពីម្សិល​មិញ​ សាលាដំបូង​ខេត្ត​ក្រចេះ​បាន​ចោទ​ប្រកាន់​បុរស​បី​នាក់​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សម្លាប់​លោក តាំង​ ទ្រី អាយុ​៤៩ឆ្នាំ​ជា​អ្នកកាសែត​ម្នាក់​ក្នុង​ស្រុក​ស្នួល កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ហើយ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​រង់​ចាំ​ការ​កាត់​ក្តី។

ការ​សម្លាប់​អ្នក​កាសែត​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង ពីព្រោះ​ជន​សង្ស័យ​ទាំងអស់​មក​ពី​កង​​កម្លាំង​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា​។ អង្គការ​សិទ្ធិមនុស្ស​បាន​អំពាវ​នាវ​ឲ្យ​មាន​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិត​ល្អន់​ និង​ការ​កាត់​ក្តី​ដោយ​មិន​លម្អៀង​ដើម្បី​កែប្រែ​វប្បធម៌​និ​ទណ្ឌ​ភាព​ចំពោះ​បទ​ឧក្រិដ្ឋ​ដ៏​ឃោរ​ឃៅ​លើ​អ្នក​ដែល​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុសច្បាប់។ …

សាំង​ សុឥន្ទរិទ្ធ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/20010/