ការសិក្សាស្រាវជ្រាវមួយរកឃើញថាអ្នកជក់បារីជាបុរសនៅកម្ពុជានឹងស្លាប់យ៉ាងច្រើននាពេលអនាគត
យោងតាមរបាយការណ៍ថ្មីរបស់សហអ្នកនិពន្ធស្តីអំពីការជក់បារីដែលត្រូវបានចុះផ្សាយ ក្នុងព្រឹត្តិប័ត្រសហគមវេជ្ជសាស្ត្រអាមេរិក (Journal of the American Medical Association) នៅថ្ងៃនេះគឺបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការក្នុងពេលនេះ ដើម្បីចៀសវាងកុំឲ្យកើតមានការស្លាប់យ៉ាងច្រើនដោយសារថ្នាំជក់នៅប៉ុន្មានឆ្នាំខាងមុខ។ ការសិក្សាស្រាវជ្រាវមួយដែលមានចំណងជើងថា ‘ ការជក់បារីនៅក្នុងប្រទេសចំនួន១៨៧ ចាប់ពីឆ្នាំ១៩៨០ដល់ឆ្នាំ២០១២’ ត្រូវបានធ្វើឡើងសម្រាប់វិទ្យាស្ថានសុខាភិបាលមួយឈ្មោះថា Health Metrics and Evaluation នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington)។ ការសិក្សានេះរកឃើញថា ការជក់បារីបានសម្លាប់បុរសកម្ពុជាចំនួន៩.០០០ នាក់ជារៀងរាល់ឆ្នាំ។ …
Lauren Crothers
http://www.cambodiadailykhmer.com/news/9187/