អ្នកត្រូវគេចាប់យកទៅឃុំនៅមជ្ឈមណ្ឌលព្រៃស្ពឺ ២ នាក់ស្លាប់
មនុស្សពីរនាក់ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺដែលមានឈ្មោះអសោចនៅរាជធានីភ្នំពេញបានស្លាប់កាលពីខែមុនបន្ទាប់ពីត្រូវបានប្រមូលពីតាមផ្លូវនានាក្នុងរាជធានីភ្នំពេញដែលជាផ្នែកមួយនៃការត្រៀមលក្ខណៈរៀបចំពិធីបុណ្យភ្ជុំបិណ្ឌជាហេតុធ្វើឲ្យមានការអំពាវនាវជាថ្មីឱ្យបិទមជ្ឈមណ្ឌលដ៏អសោចនេះ។
ករណីស្លាប់នេះបានកើតឡើងបីខែបន្ទាប់ពីមន្រ្តីបានសន្យាថានឹងលើកកម្ពស់ស្ថានភាពនៅមជ្ឈមណ្ឌលដែលត្រូវបានប្រើសម្រាប់ទុកជនអនាថាអ្នកសុំទានអ្នកប្រើថ្នាំញៀនអ្នករកស៊ីផ្លូវភេទ និងអ្នកមានជំងឺផ្លូវចិត្តហើយជាប់ពាក់ព័ន្ធនឹងការរំលោភបំពានជាច្រើន។ …
Alice Cuddy និង សែន ដាវីត
http://bit.ly/1k6R1vH