តុលាការច្រានចោលសំណើសុំនៅក្រៅឃុំរបស់អតីតភរិយាឧកញ៉ា ក្នុងករណីរំលោភ និងធ្វើឃាត
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលសំណើសុំនៅក្រៅឃុំសម្រាប់អតីតភរិយារបស់ឧកញា៉ម្នាក់ ក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រទេសកម្ពុជា ដែលត្រូវបានធ្វើបត្យាប័នពីប្រទេសថៃមកវិញកាលពីថ្ងៃអង្គារ ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងផែនការរំលោភ និងសម្លាប់ភរិយា និងកូនស្រីរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោកស្រី ឡាយ ហួង អាយុ៤៩ឆ្នាំ ត្រូវបាននគរបាលអាំងទែប៉ូលចុចឈ្មោះថា ជាប់ចោទពីបទធ្វើជា “មេខ្លោងក្នុងករណីប៉ុនប៉ងរំលោភ និងសម្លាប់” មនុស្សជាទីស្រឡាញ់របស់លោក ស៊ុន ចាន់ថុល កាលពីខែតុលា ឆ្នាំ២០១២ ប៉ុន្តែកាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានចាត់ទុកថា សំណុំរឿងរបស់គាត់នៅតែបើកចំហនៅឡើយ។ …
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/21940/