ការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ
កាលពីម្សិលមិញ គណៈសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលបានវាយប្រហារប្រតិភូរដ្ឋាភិបាលកម្ពុជា នៅក្នុងក្រុងហ្សឺណែវកាលពីខែមុន បានសម្រេចសេចក្តីសន្និដ្ឋានចុងក្រោយរបស់ខ្លួនលើមធ្យបាយដែលប្រទេសកម្ពុជា បានអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលខ្លួនចូលជាសមាជិកអស់ជាងពីរទសវត្សរ៍មកហើយ។ ទិដ្ឋភាពវិជ្ជមានតែមួយគត់ដែលបានលើកឡើងដោយគណៈសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលទាក់ទងទៅនឹងការអនុម័តច្បាប់ទាក់ទងនឹងសិទ្ធិ មានដូចជាការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការបង្ក្រាបការជួញដូរមនុស្ស និងការលើកកម្ពស់សិទិ្ធរបស់ជនពិការនេះជាដើម ក៏ដូចជាការចូលជាសមាជិករបស់ប្រទេសកម្ពុជាក្នុងអនុសញ្ញាអន្តរជាតិ។ …
Kevin Ponniah
http://www.phnompenhpost.com/national/un-concerns-plentiful-geneva-postmortem