អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​​មនុស្ស​របស់​អង្គការ​សហ​​ប្រជាជាតិនឹង​មក​ដល់​កម្ពុជា​ថ្ងៃ​នេះ

មន្ត្រី​ធ្វើការ​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​លើកយក​បញ្ហា​សិទ្ធិ​មនុស្ស​ទូទៅ​ជម្រាប​ជូន​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ អ្នកស្រី​ Rhona​ Smith​ ខណៈ​អ្នកស្រី​ នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ ១០​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​១០-១៩​ ខែតុលា​ ឆ្នាំ​២០១៦​។​ ​លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ បាន​ថ្លែង​ថា​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​  ​លោក​ពុំ​ទាន់​ដឹង​ថា​ លោកស្រី​នឹង​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ណាខ្លះ​នោះ​ទេ​ ចំពោះ​អង្គការ​របស់​លោក​ដែល​ធ្វើការ​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ ដីធ្លី​ លោក​នឹង​លើកយក​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ ជម្លោះដីធ្លី​ និង​ប្រពន្ធ​តុលាការ​ជម្រាប​ជូន​លោកស្រី​។​ លោក​ថា​៖​ «​យើង​នឹង​លើកយក​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ដែល​បាន​ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​ជម្រាប​ជួន​លោកស្រី​ដើម្បី​ធ្វើការ​ពិភាក្សា​ជាមួយនឹង​រដ្ឋាភិបាល​»​។​ …​

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dMGUKE