សមត្ថកិច្ចចាប់ផ្តើមដកឯកសារពីជនជាតិវៀតណាម នៅកំពង់ឆ្នាំង
នៅពីក្រោយស្នងការដ្ឋាននគរបាលចរាចរណ៍ក្នុងក្រុងកំពង់ឆ្នាំង មន្ត្រីអន្តោប្រវេសន៍បានហៅជនជាតិវៀតណាមរាប់ពាន់នាក់ដើម្បីចាប់ផ្តើមដំណើរការទូទាំងប្រទេសក្នុងការដកហូតឯកសារដែលចេញ «មិនត្រឹមត្រូវ» នាសប្តាហ៍នេះ។ ផែនការពិនិត្យឡើងវិញនូវសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែន និងសៀវភៅគ្រួសារចំពោះ «ភាពមិនប្រក្រតី» ត្រូវបានប្រកាសកាលពីខែមេសា។ កាលពីខែតុលានាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសថាដំណើរការនេះនឹងប៉ះពាល់មនុស្សយ៉ាងហោចណាស់ ៧ ម៉ឺននាក់ដែលភាគច្រើនជាសមាជិកជនជាតិវៀតណាម។ …
គង់ មេត្ដា និង Andrew Nachemson
http://bit.ly/2zBpOZM