សហជីព​ និង​ថៅកែរោងចក្រ​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​​វិវាទ​នៅ​​រោងចក្រ​ SL

រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពី​​ការ​ប៉ះទង្គិច​​ហិង្សា​បាន​ផ្ទុះ​ឡើង​​រវាង​កម្មករ​មកពី​រោងចក្រ​កាត់​ដេរ SL និង​កង​កម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​​​ ដែល​បាន​បណ្ដាល​ឲ្យ​​អ្នក​ឈរ​មើល​ម្នាក់​ត្រូវ​គ្រាប់​ស្លាប់​​មក​នោះ​ តំណាង​កម្មករ និង​គណៈគ្រប់គ្រង​នៅ​​​រោងចក្រ​នេះ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​នៅ​​សប្ដាហ៍​នេះ​ដើម្បី​បញ្ចប់​វិវាទ។ ​កិច្ច​ព្រមព្រៀង​​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​​ មាន​​​ចំនួន​​ប្រាំពីរប្រការ​ដែល​បាន​ព្រម​ព្រៀង​គ្នា​អំឡុង​ជំនួប​ចរចា​​​រវាង​តំណាង​រោងចក្រ និង​​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ (ស៊ីខៅឌូ) នៅ​ក្រសួង​ការ​ងារ​។ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/20706/