សហជីព១៨ អញ្ជើញមន្ត្រីរដ្ឋាភិបាលនិងបក្សប្រឆាំងឲ្យបំភ្លឺកម្មករ
សហជីពសហព័ន្ធនិងសមាគមប្រមាណជា ១៨ នឹងដាក់លិខិតអញ្ជើញទៅដល់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សប្រឆាំងនិងតុលាការនៅដើមសប្តាហ៍នេះ ឲ្យមកឆ្លើយឆ្លងជាមួយកម្មករ កម្មការិនី ជុំវិញបញ្ហាប្រាក់ឈ្នួលនៅក្នុងវេទិកាសាធារណៈមួយ ដែលធ្វើឡើងនៅថ្ងៃសៅរ៍គឺចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញ នេះថា លិខិតអញ្ជើញមន្ត្រីទាំងនោះអាចនឹងដាក់នៅថ្ងៃចន្ទនេះ ឬថ្ងៃអង្គារ។ លោកថ្លែងថា៖ «យើងបានចុះហត្ថលេខាលើលិខិតនោះរួចហើយពីសហជីពសហព័ន្ធនិងសមាគមចំនួន ១៨ ហើយយើងនឹងដាក់ទៅដល់ស្ថាប័នដែលយើងនឹងអញ្ជើញពួកគាត់មកចូលរួមនៅក្នុងវេទិកាសាធារណៈនេះ»។ … ក្រុមសហជីពដែលដឹកនាំវេទិកានេះរំពឹងថា នឹងមានកម្មករ ចូលរួមក្នុងវេទិកាប្រមាណ ១ ម៉ឺននាក់។ …
មុំ គន្ធា
http://www.postkhmer.com/national/1-national-news/111343-2014-03-03-03-08-36