សមាជិកសភាអាមេរិកជំរុញឱ្យរដ្ឋាភិបាលថ្មីធានាការបោះឆ្នោតដោយយុត្តិធម៌
នៅក្នុងលិខិតមួយច្បាប់ដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រសហ្បតិ៍មានខ្លឹមសារថា សមាជិកសភាអាមេរិកពីររូបដែលគាំទ្រគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកដែលទើបតែងតាំងថ្មីប្រកាន់ជំហរមឺុងម៉ាត់ចំពោះរដ្ឋាភិបាលកម្ពុជានៅមុនការបោះឆ្នោតនាពេលខាងមុខ។
លោក Alan Lowenthal អ្នកប្រជាធិបតេយ្យដែលតំណាងនៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ដែលជាសហគមន៍ខ្មែរដ៏ធំបំផុតក្នុងសហរដ្ឋអាមេរិក និងលោក Steve Chalot អ្នកសាធារណរដ្ឋដែលតំណាងឱ្យរដ្ឋអូហាយ៉ូ បានបង្កើត Congressional Cambodia Caucus កាលពីខែមីនាឆ្នាំមុន។ …
Ben Paviour
http://www.cambodiadailykhmer.com/36500