អភិបាលក្រុងឡូវែល សហរដ្ឋអាមេរិក នឹងស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញចំពោះការឃុំខ្លួនសកម្មជន
កាលពីថ្ងៃសុក្រ អភិបាលក្រុងឡូវែល(Lowell) រដ្ឋម៉ាសាជូសេត (Massachusetts) ដែលជាទីក្រុងមានពលរដ្ឋអាមេរិក ដើមកំណើតកម្ពុជា រស់នៅច្រើនបំផុតទី២ក្នុងសហរដ្ឋអាមេរិក បានទៅសួរសុខទុក្ខសកម្មជនប្រឆាំងការបណ្តេញចេញចំនួន១០នាក់នៅក្នុងពន្ធនាគារព្រៃស ដោយប្រកាសថា លោកនឹងបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យដោះលែងពួកគេ។ ដោយបញ្ចប់ដំណើរទស្សនកិច្ចចំនួនប្រាំថ្ងៃនៅរាជធានីភ្នំពេញ លោក រ៉ដនី អេលីយ៉ូត (Rodney Elliott) បានចំណាយពេលប្រហែលមួយម៉ោងនៅក្នុងពន្ធនាគារដែលមានសន្តិសុខយាមកាមតឹងរឹុងបំផុតនេះ ជាកន្លែងឃុំឃាំងស្ត្រីសកម្មជនទាំងនេះចាប់តាំងពីពួកគេត្រូវបានតុលាការផ្តន្ទាទោសជុំវិញការតវ៉ាចំនួនពីរលើកកាលពីខែវិច្ឆិកាមក។ …
ឃួន ណារិម និង ហ៊ូលលី រ៉ូបិនស៊ិន
http://www.cambodiadailykhmer.com/news/21967/