រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវអោយមានការអភិវឌ្ឍវិស័យកសិកម្ម និងវិនិយោគលើការកែច្នៃផលិតផលកសិកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្តការគាំទ្រដល់ កសិករក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិនិយោគលើការងារកែច្នៃផលិតផលកសិកម្មនៅកម្ពុជាឲ្យបានច្រើនថែមទៀត ដើម្បីធានាសន្តិសុខស្បៀង ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍជនបទនិងការអភិវឌ្ឍកសិកម្មដោយនិរន្តភាព។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងនៅក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពចម្បងលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការជួយបង្កើនល្បឿនដល់ការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ២០១៩-២០២៣ ដែលមានទិសដៅលុបបំបាត់ភាពអត់ឃ្លាន ការធានាសម្រេចបាននូវសន្តិសូខស្បៀង ការធ្វើឲ្យប្រសើរឡើងអាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍកសិកម្មដោយនិរន្តភាព ជាពិសេសគោលដៅជាសកលនៃការលុបបំបាត់ភាពអត់ឃ្លានឲ្យបាននៅឆ្នាំ២០៣០។ …
ប៉ិច សុធារី
https://bit.ly/2Bq94ay