ប្តឹងគ្នាទៅតុលាការ ករណីលួចលក់ដីសហគមន៍
ដីព្រៃអាស្រ័យផលប្រមាណជាង ៨០ហិកតា នៅសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីត្រូវបានគេលួចលក់បង្កឲ្យកើតជម្លោះប្តឹងគ្នាទៅតុលាការរវាងពលរដ្ឋ មន្ត្រីអាជ្ញាធរ និងអ្នកទិញដី។
ឈើគ្រឿងផ្ទះ និងដើមឈើរបស់ជនជាតិព្នងត្រូវបានកម្មករ ៣នាក់ រើ និងកាប់បំផ្លាញចោលពីម្សិលមិញតាមបញ្ជារបស់ស្ត្រីម្នាក់ ព្រមទាំងមាននគរបាល ៨ នាក់មានកាំភ្លើងខ្លី ១ ដើម និងអាកា ១ដើម ចាំការពារ និងបានគំរាមចាប់ពលរដ្ឋដាក់ពន្ធនាគារផង ប្រសិនបើហ៊ានរារាំង។ នេះបើតាមពលរដ្ឋ និងតំណាងពួកគាត់ អ្នកស្រី ថ្លឹក ភារម្យ។ …
ផាក់ ស៊ាងលី
http://bit.ly/2FB1UEO