អ្នក​ភូមិ​ត្រូវ​គេ​រុញ​ច្រាន​ចេញ​ពី​ភូមិគ្រឹះ​​របស់​លោក ហ៊ុន សែន

អ្នក​ភូមិ​ប្រហែល​៧០​នាក់​មកពី​ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​បាន​រារាំង​កាលពី​ថ្ងៃ​សៅរ៍​មិន​ឲ្យ​ដើរ​ហែ​ទៅ​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ក្រុង​ភ្នំពេញ ដែល​ពួកគេ​មាន​ផែន​ការ​អំពាវនាវ​សុំ​ការ​គាំទ្រ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​កើត​មាន​យូរឆ្នាំ​​មក​ហើយ។

អ្នក​ភូមិ​ទាំង​នោះ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៣៤​គ្រួសារ មកពី​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​ឈ្វាំង និង​ភូមិ​មួយ​នៅ​ឃុំ​ជ្រៃលាស់ ដែលមាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជំុវិញ​ដី​១៥៥​ហិកតា​តាំងពី​ឆ្នាំ​២០០៨​មក។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/18873/