អាជ្ញាធររារាំងអ្នកភូមិមិនឲ្យដាក់ពាក្យប្តឹងភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រូវបានចោទប្រកាន់ថា បានចាក់សោមិនឲ្យក្រុមអ្នកភូមិចូលក្នុងសាលាខេត្តបន្ទាប់ពីពួកគាត់ជាច្រើននាក់បានមកដាក់ពាក្យប្តឹងភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មុនពេលចាក់សោទ្វារមិនឲ្យសមាជិកក្រុមប្រឹក្សាដែលត្រូវបានតែងតាំងថ្មីនិងដែលបានចាកចេញពីអគារទៅនិយាយជាមួយពួកគាត់ចូលដែរ។ ក្រុមអ្នកភូមិដែលមកពីឃុំតាជេស បានជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី របស់អ្នកស្រី ជា ខេង ចាប់តាំងពីឆ្នាំ២០០៧មកជុំវិញដីទំហំ១៤៥ហិកតា។ លោក រាជ សីមា តំណាងអ្នកភូមិបាននិយាយថា អ្នកភូមិមួយក្រុមមានគ្នា៤០នាក់បានប្រមូលផ្តុំគ្នានៅសាលាខេត្តដើម្បីដាក់ពាក្យបណ្តឹង ខណៈដែលក្រុមមន្ត្រីជាន់ខ្ពស់បានជួបជុំគ្នាក្នុងពិធីតែងតាំងសមាជិកក្រុមប្រឹក្សាខេត្តដែលទើបជាប់ឆ្នោតថ្មីចំនួន១៥រូប។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15403/