ខ្យល់ រន្ទះ សម្លាប់​មនុស្ស ៣១ នាក់​ក្នុង​រយៈ​ពេល ៤​ខែ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៣១ នាក់​បាន​ស្លាប់ និង ៦៤ នាក់​បាន​រង​របួស ដោយ​សារ​បាតុភូត​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់ ក្នុង​រយៈ​ពេល​បួន​ខែ​ដើម ឆ្នាំ​២០១៤។ នេះ​បើ​តាម​លោក កែវ វី មន្ត្រី​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។ លោក វី បាន​ថ្លែង​ថា យោង​តាម​របាយ​ការណ៍​បូក​សរុប​គ្រោះ​មហន្តរាយ​ក្នុង​រយៈ​ពេល​បួន​ខែ​ដើម​ឆ្នាំ​នេះ បាតុភូត​ភ្លៀង និង​ខ្យល់​កន្ត្រាក់ បាន​កើត​ឡើង​ចំនួន ៤២ លើក និង​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ចំនួន​បី​នាក់​ស្លាប់ និង ៤៥ នាក់​ទៀត​រង​របួស និង​បាន​បង្ក​ការ​ខូច​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ សរុប ១៥៥៧ ខ្នង​ក្នុង​នោះ​ផ្ទះ​ពលរដ្ឋ ៤៤៩ ខ្នង បាន​រង​ការ​ខូច​ខាត​ទាំង​ស្រុង និង ១១០៨ ខ្នង​របើក​ដំបូល និង​ជញ្ជាំង ខណៈ​សាលារៀន ១៩ អគារ​បាន​រង​ការ​ខូច​ខាត​ដូចជា​របើក​ដំបូល និង​ជញ្ជាំង ហើយ​សាលារៀន​មួយ​អគារ ដែល​ធ្វើ​ពី​ឈើ​បាន​ដួល​រលំ​ទាំង​ស្រុង។ …

ឃុត សុភចរិយា
http://postkhmer.com/national/1-national-news/114160-2014-05-12-02-47-41