អាជ្ញាធរថា មន្ត្រីប៉ូលិសពុំបានប្រើប្រាស់ហិង្សាធ្ងន់ធ្ងរទៅលើស្ត្រីទេ
បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីមន្ត្រីនគរបាលខេត្តពាក់ស័ក្តិ ៣ ម្នាក់ រួមនឹងបងប្អូន ៣ នាក់ បានព្រួតគ្នាចាប់ចងដៃ និងវាយដុំទៅលើស្ត្រីម្នាក់រហូតដល់សន្លប់នោះ កាលពីថ្ងៃម្សិលមិញ អាជ្ញាធរខេត្តបានចុះទៅធ្វើការស៊ើបអង្កេតដោយបញ្ជាក់ថា មន្ត្រីនគរបាលខេត្តរូបនោះ ពុំបានប្រើប្រាស់ហិង្សាធ្ងន់ធ្ងរទៅលើស្ត្រីរូបនោះ ដូចការចោទប្រកាន់ឡើយ ហើយទំនាស់ដែលបានកើតឡើង គឺជាទំនាស់ដីធ្លីនិងផ្ទះសម្បែងក្នុងរង្វង់គ្រួសារប៉ុណ្ណោះ។ ចំណាត់ការរបស់អាជ្ញាធរ បានធ្វើឡើងបន្ទាប់ពីស្ត្រីឈ្មោះ អេង វិបុល អាយុ ៣៧ឆ្នាំ រស់នៅ ភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ បានអះអាងថា មន្ត្រីនគរបាលពាក់ស័ក្តិ ៣ មួយរូបឈ្មោះ ខាត់ ចន្ធី រួមនឹងបងប្អូន ៣ នាក់ទៀត ដែលជាឪពុកមារបស់ខ្លួន បានយកខ្សែគោចងដៃ និងប្រើហិង្សាវាយដំរហូតដល់សន្លប់ ខណៈដែលអ្នកទាំងនោះព្យាយាមរុះរើផ្ទះដែលគាត់ធ្លាប់រស់នៅ។ …
ប៉ិច សុធារី
http://bit.ly/1AXP2u0