កម្មករ​​​ធ្វើ​​​កូដ​​​កម្ម​​​នៅ​​​រោង​​​ចក្រ​​​ចំនួន​​​ពីរ​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ការ​​​ងារ​​​ឡើង​​​វិញ​​​ដល់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​

កម្មករ​​​ប្រហែល​​​៥០០នាក់​​​ដែល​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​បាន​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​ក្រសួង​​​ការងារ​​​កាល​​​ពីម្សិលមិញ​​​ ដើម្បី​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ការ​​​ងារ​​របស់​​​ខ្លួន​​​ជាមួយ​​​រោង​​​ចក្រ​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កញ្ញា កម្មករ​​​ជាង​​​១.០០០នាក់​​​បាន​​​ដើរ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​   Jian Le ដើម្បី​​​រួម​​​ដៃ​​​គ្នា​​​ជា​​​មួយ​​​លោក ហេង ស៊ីហឿន តំណាង​​​សម្ព័ន្ធ​​​សហជីព​​​​​​ជាតិ​​​​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​កាល​​​ពី​​​ខែ​​​សីហា​​​ ។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/19683/