កម្មករកាត់ដេរដើរក្បួនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីទាមទារកិច្ចសន្យាថ្មី
កាលពីម្សិលមិញ កម្មករប្រហែល២០០នាក់បានដើរក្បួនពីរោង ចក្រកាត់ដេរ វីនខេម (Wincam)ក្នុងរាជធានីភ្នំពេញទៅកាន់ក្រសួងការងារនិងបណ្តុះបណ្តាល វីជ្ជាជីវៈ ដើម្បីទាមទារចង់បានកិច្ចសន្យារយៈពេលខ្លី និងផលប្រយោជន៍ប្រសើរជាងនេះ។ កម្មករជាង៨០០នាក់នៅរោងចក្ររបស់កូរ៉េបាននិងកំពុងតែ តវ៉ា ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ដើម្បីទាមទារឲ្យរោងចក្រកែប្រែកិច្ចសន្យារយៈពេលវែងរបស់ ខ្លួនទៅជាកិច្ចសន្យារយៈពេលខ្លី ដែលផ្តល់ឲ្យពួកគេនូវប្រាក់អតីតភាពការងារ ប្រសិនបើពួកគេចាកចេញពីការងារ មុនអាណត្តិរបស់ពួកគេចប់។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/16223/