របាយការណ៍ ​Freedom House៖ លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​ កំពុង​ជួប​វិបត្តិ

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ឬ​ Freedom in the World 2018: Democracy in Crisis បាន​បង្ហាញ​ថា ឆ្នាំ​២០១៧ គឺ​ជា​ឆ្នាំ​ទី​១២​ហើយ ដែល​សេរីភាព​នៅ​ជុំវិញ​ពិភពលោក បាន​ធ្លាក់​ចុះ​ជាប់ៗ​គ្នា​រហូត​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍​មក​នេះ។ ក្នុង​នោះ ប្រទេស​ចំនួន​៧១​រួម​ទាំង​កម្ពុជា​ផង ក្នុង​ចំណោម​ប្រទេស​១៩៥នៅ​លើ​ពិភពលោក បាន​ទទួលរង​ការ​ធ្លាក់​ចុះ​នូវ​សិទ្ធិ​នយោបាយ​និង​សេរីភាព​របស់​ពលរដ្ឋ ហើយ​ប្រទេស​តែ​៣៥​ប៉ុណ្ណោះ ដែល​មាន​ការ​កើន​ឡើង​ខាង​សិទ្ធិ​សេរីភាព​នេះ។ …

សាយ មុន្នី
https://khmer.voanews.com/a/world-democracy-in-crisis-new-freedom-house-report-says/4208971.html