យ៉ាងហោចណាស់សត្វត្មាតជាង៤០ក្បាលស្លាប់ ដោយសារស៊ីសាកសពសត្វមានថ្នាំពុល

អង្គការ​WWF​កម្ពុជា​បាន​ធ្វើការ​កត់ត្រា​ករណី​សត្វ​ត្មាត​ពុល​ថ្នាំ​ចំនួន​១៩​ករណី​ ដែល​បណ្តាល​ឱ្យ​ស្លាប់​ចំនួន​៤២​ក្បាល​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​។​ ក្នុង​នោះ​ ក្នុង​ឆ្នាំ​២០១៤​ មាន​ត្មាត​ស្លាប់​ច្រើន​ជាងគេ​។​ អង្គការWWFកម្ពុជាបានធ្វើការកត់សម្គាល់ នាថ្ងៃថ្ងៃអាទិត្យ ទី៧ ខែកញ្ញានេះថា ការបំពុលសត្វ​ព្រៃ​នៅតែបន្តកើតមាន ដែលបង្កជា​ក្តីបារ​ម្ភមួយ ចំពោះអាយុជីវិត​របស់​សត្វត្មាត។ ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ អង្គការបានកត់ត្រាករណី​បំពុលសត្វ​ព្រៃ ​ដែលបាន​កើតមានក្នុងតំបន់ដែលមានវត្តមានសត្វត្មាតរស់នៅ។​ …

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-8-1127-263198