ការ​រម្លូត​និង​រលូត​កូន​ក្នុង ឆ្នាំ​២០១៤ កើន​ជាង ២%

ការ​រម្លូត​កូន​និង​ការ​រលូត​កូន​នៅ​ក្នុង ឆ្នាំ​២០១៤ សរុប​មាន​ជាង ១ ម៉ឺន ៨ ពាន់​ករណី​គឺ​កើន​ឡើង បើ​ធៀប​នឹង ឆ្នាំ​២០១៣ ដែល​មាន​តែ​ជាង ១ ម៉ឺន ៤ ពាន់​ករណី។ នេះ​បើ​តាម​របាយ​ការណ៍​ក្រសួង​សុខាភិបាល ដែល​ចេញ​ផ្សាយ​កាលពី ថ្ងៃទី៩ ខែ​មីនា ថ្មីៗ​នេះ។ តាម​របាយ​ការណ៍​ក្រសួង​សុខាភិបាល នេះ​ឲ្យ​ដឹង​ថា ការ​រម្លូត​ដែល​ធ្វើ​ឡើង​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក និង​សេវា​ឯកជន នៅ​ក្នុង ឆ្នាំ​២០១៤ សរុប​មាន ៩ ៨៤២ ករណី ឬ​ស្មើ​នឹង ២,១ ភាគរយ​នៃ​ស្ត្រី​មាន​គភ៌​រំពឹង​ទុក ចំណែក​ការ​រលូត​ដោយ​ឯកឯង​វិញ មាន ៨ ៨២៧ ករណី ឬ​ស្មើ​នឹង ២ ភាគរយ​នៃ​ស្ត្រី​មាន​គភ៌​រំពឹង​ទុក។ ក្នុង ឆ្នាំ​២០១៣ ការ​រម្លូត​កូន​មាន ៦ ៤៩៧ ករណី និង​ការ​រលូត​កូន​ឯក​ឯង​មាន​ចំនួន ៨ ០១៣ ករណី។ …

តាំង វីដា
http://bit.ly/1D8F7Zc